រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
គម្រោងនានាដែលបង្កើតសម្រាប់ជីវិត

និស្សិតឬ “អ្នកបង្កើតថ្ងៃស្អែក”?

ធ្វើការរួមគ្នាជាមួយក្មេងជំនាន់ក្រោយ។

អ្នកបង្កើតថ្ងៃស្អែក

កន្លែងការងារប្រកបដោយភាពច្នៃប្រឌិតសម្រាប់និស្សិត

បើកសម្ភោធក្នុងខែកញ្ញាឆ្នាំ ២០១៦ និស្សិតនៃសាកលវិទ្យាល័យជាតិឡាវ ត្រូវបានគេផ្តល់ឱ្យនូវការប្រកួតប្រជែងគ្នាក្នុងការបង្កើតគំនិតស្តីពីរបៀបប្រើអាងស្តុកទឹកចាស់ដែលគេទុកចោលឥតប្រយោជន៍ក្នុងបរិវេណសាលា។

ជាមួយនឹងការបើកកន្លែងរៀនសូត្រ និងកន្លែងធ្វើការ ប្រកបដោយភាពច្នៃប្រឌិត ឥលូវនេះនិស្សិតមានឱកាសសាកល្បងអនុវត្តគំនិតរបស់ពួកគេ។ នៅក្នុងកន្លែងមួយដែលពួកគេអាចជួប ហើយសាកល្បងគំនិតចុងក្រោយរបស់ពួកគេសម្រាប់ការច្នៃប្រឌិតនិងគម្រោងថ្មីៗ។ វាផ្តល់ឱ្យពួកគេនូវឱកាសដើម្បីកែលម្អជំនាញដោះស្រាយបញ្ហារួម និងជំនាញច្នៃប្រឌិតរបស់ពួកគេ ដោយអនុវត្តចំណេះដឹងខាងទ្រឹស្តីនៅក្នុងជីវិតពិត។

“ខួក្បាលរបស់យើងពោរពេញទៅដោយទ្រឹស្តី និងចំណេះដឹង ប៉ុន្តែយើងខ្វះបទពិសោធន៍ និងការអនុវត្តច្រើន។” សូមមើលពីរបៀបដែលក្រុមហ៊ុន Bosch បានជួយនិស្សិតឲ្យបង្កើតកន្លែងការងារប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ ដើម្បីទទួលបានជំនាញជាក់ស្តែងបន្ថែមទៀត។

តាមរយៈគម្រោងនេះ និស្សិតរបស់យើងអាចបង្ហាញពីសក្តានុពលរបស់ពួកគេ ប្រើប្រាស់គំនិតច្នៃប្រឌិតរបស់ពួកគេ និងទទួលបាននូវជំនាញថ្មីៗក្នុងការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ធ្វើអោយប្រសើរឡើងនូវសហគមន៍នៅក្នុងបរិវេណសាកលវិទ្យាល័យរបស់យើង។

សាស្រ្តាចារ្យ វេជ្ជបណ្ឌិត SOMSY, ប្រធានសាកលវិទ្យាល័យជាតិឡាវ

២៣ ឆ្នាំ

អាយុកណ្តាលនៅប្រទេសឡាវ គឺប្រហែល ២៣ ឆ្នាំ។

អ្នកបង្កើតថ្ងៃស្អែក៖ កន្លែងអនុវត្តជាក់ស្តែងនិងច្នៃប្រឌិតថ្មីសម្រាប់និស្សិត

គម្រោង “អ្នកបង្កើតថ្ងៃស្អែក” មានគោលបំណងជំរុញឲ្យមានការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតក្នុងចំនោមយុវជន។ វាគឺជាបេះដូងនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Bosch ក្នុងការលើកកម្ពស់គុណភាពជីវិត បរិស្ថាន និងសង្គម។ ដោយប្រើអាងស្តុកទឹកចាស់ជាកន្លែងការងារជាក់ស្តែង និស្សិតបានបង្កើតកន្លែងទាំងមូលសម្រាប់ខ្លួនពួកគេ។

សាលរូបភាព

សូមស្វែងយល់ពីអ្វីដែលអ្នកបង្កើតវ័យក្មេងទាំងនេះមានលក្ខណៈដូចគ្នាជាមួយក្រុមហ៊ុន Bosch។ ការច្នៃប្រឌិតតូចមួយអាចជួយធ្វើឱ្យមានភាពខុសគ្នានៅក្នុងសង្គម។

អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
អ្នកបង្កើតថ្ងៃស្អែក
/

26

តើអ្នកដឹងទេ? សាកលវិទ្យាល័យជាតិឡាវ មាននិស្សិតជាង ២៦.០០០ នាក់។

វាមានសារៈសំខាន់នៅពេលបច្ចុប្បន្នជាងពេលណាៗទាំងអស់ក្នុងការបណ្តុះបរិយាកាសរៀនសូត្រពិតប្រាកដ និងការអភិវឌ្ឍជំនាញអ្នកមានទេពកោសល្យវ័យក្មេង ពីព្រោះពួកគេគឺជាគន្លឹះនៃភាពជោគជ័យនាពេលអនាគតរបស់ប្រទេស។

ANDRE DE JONG, BOSCH

ពីកន្លែងទំនេរមួយទៅជាមជ្ឈមណ្ឌលសិក្សាច្នៃប្រឌិត

អគារ “អ្នកបង្កើតថ្ងៃស្អែក” គឺជាកន្លែងសិក្សាប្រកបដោយភាព ច្នៃប្រឌិតនិងបំផុសគំនិត ដែលប្រើថាមពលពន្លឺព្រះអាទិត្យទាំងស្រុង។ វាក៏មានប្រព័ន្ធខ្យល់ធម្មជាតិដើម្បីកាត់បន្ថយការចំណាយលើប្រព័ន្ធម៉ាស៊ីនត្រជាក់។ ដោយអាចដាក់និស្សិតបានប្រហែល ២០ នាក់ មួយលើក កន្លែងនេះមានបំពាក់ Wi-Fi និងសម្ភារៈសម្រួលការសិក្សា និងការតាំងបង្ហាញផលិតផលដោយក្រុមហ៊ុន Bosch។