រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ការដឹកជញ្ជូនទឹកដោះម្ដាយឆ្លាតវៃ

គម្រោង Milky Way

women holding a baby

ការត្រឡប់ចូលធ្វើការវិញបន្ទាប់ពីការឈប់សម្រាកលំហែមាតុភាពអាចជាការលំបាកណាស់ - គ្មានអ្វីអាចជំនួសការយកចិត្តទុកដាក់ និងការថែទាំដែលមិនអាចកាត់ផ្ដាច់បានរបស់អ្នកម្ដាយបានទេ។ ទោះយ៉ាងណាក៏ដោយ ជាមួយនឹងបច្ចេកវិទ្យាតែបន្តិច យើងអាចនាំអ្នកម្តាយដែលកំពុងធ្វើការ និងកូនឱ្យនៅជិតគ្នា។

ថ្ងៃដំបូងដែលនៅឆ្ងាយពីគ្នា

Woman holding a baby

ក្នុងនាមជាអ្នកម្តាយគឺជាការងារពេញម៉ោង ដូច្នេះការត្រឡប់ចូលធ្វើការវិញបន្ទាប់ពីការឈប់សម្រាកលំហែមាតុភាពអាចជាបញ្ហាប្រឈម។ សម្រាប់ឪពុកម្តាយដែលចង់បន្តបំបៅកូនដោយទឹកដោះម្តាយ ពេលនេះអាចមានការលំបាកខ្លាំង - មិនមែននិយោជកទាំងអស់អាចផ្តល់កាលវិភាគដែលអាចបត់បែនបានសម្រាប់អ្នកម្តាយដែលធ្វើការ ឬបន្ទប់បំបៅកូនដែលមានផាសុកភាពនោះទេ។

ក្ដីស្រលាញ់នឹងរកវិធីឱ្យបាន

ដោយឮពីក្ដីកង្វល់របស់ឪពុកម្តាយដែលធ្វើការ និងសម្រែកយំរបស់ក្មេងៗ ក្រុមហ៊ុន Bosch បានគិតឃើញដំណោះស្រាយដើម្បីបង្រួមចម្ងាយរវាងកន្លែងធ្វើការ និងផ្ទះ។ តាមរយៈការបង្កើតសេវាកម្មដឹកជញ្ជូនទឹកដោះម្តាយដែលមានលក្ខណៈពិសេសប្លែកគេ ក្រុមហ៊ុន Bosch មានគោលបំណងផ្ដោតការយកចិត្តទុកដាក់លើការខិតខំតស៊ូរបស់ឪពុកម្តាយដែលកំពុងធ្វើការនៅក្នុងប្រទេសវៀតណាម និងសារៈសំខាន់នៃគោលនយោបាយកន្លែងការងារល្អដែលលើកកម្ពស់ជីវិតរបស់បណ្ដាអ្នកម្តាយវ័យក្មេង។

women with baby

ស៊ិនស័រតូចៗដែលមានសក្តានុពលធំ

Milky Way smart box mounted on a Vinfast scooter.

ឃ្លាតកាយ មិនមែនសុទ្ធតែមានន័យថាណាយចិត្តនោះទេ - រឿងដែលសំខាន់ៗមិនគួរត្រូវបានទុកចោលឡើយ។ ចលនា រំញ័រ សីតុណ្ហភាព សំណើម - ដោយមានជំនួយពីឧបករណ៍ស៊ិនស័រ MEMS អ្នកអាចតាមដានការដឹកជញ្ជូនរបស់អ្នក និងធានាបាននូវភាពត្រឹមត្រូវនៃកញ្ចប់របស់អ្នកគ្រប់ពេលវេលា។

ទារកមិនអាចនិយាយបានទេ... ប៉ុន្តែស៊ិនស័រគឺអាច

ស៊ិនស័រ MEMS អាចដើរតួដូចជាភ្នែក ត្រចៀក និងញាណរបស់យើង - ហើយនៅពេលដែលផ្គូផ្គងជាមួយដំណោះស្រាយសូហ្វវែរឯកទេសរបស់ក្រុមហ៊ុន Bosch ពួកវាអាចពន្យល់ពីទិន្នន័យបានយ៉ាងលឿនដល់យើង។ ចាប់ពីការរាប់ជំហាន និងការតាមដានសុខភាពទៅដល់ឧបករណ៍ផ្ទះឆ្លាតវៃ និង IoT ការប្រើប្រាស់លទ្ធភាពរបស់ឧបករណ៍ជំនួយខ្នាតតូចទាំងនេះគឺគ្មានទីបញ្ចប់។

Baby with a milk bottle
Illustration of smart breast milk delivery

ស្វែងយល់ពីចន្លោះវាស់នៃស៊ិនស័ររបស់យើង

តើអ្នកចង់ដឹងបន្ថែមទៀតអំពីដំណោះស្រាយសូហ្វវែរដែលបានតម្រូវ និងដែលទទួលរំញោចដោយញាណរបស់ក្រុមហ៊ុន Bosch ដែរឬទេ?

ioT Project

ត្រៀមខ្លួនដើម្បីបង្កើតគម្រោង IoT ទីមួយរបស់អ្នកហើយឬនៅ?

XDK របស់ Bosch គឺជាវេទិកាគំរូដើមរហ័សដែលមានលក្ខណៈវិជ្ជាជីវៈដែលអាចភ្ជាប់ទៅនឹងផលិតផលរបស់អ្នកពីចម្ងាយខណៈពេលដែលស៊ិនស័រ MEMS ជាច្រើនជួយអ្នកពិនិត្យតាមដានប៉ារ៉ាម៉ែត្រផ្សេងៗ។ អនុញ្ញាតឱ្យឧបករណ៍ ផលិតផល ឬម៉ាស៊ីនអាចភ្ជាប់បាន និងឆ្លាតវៃជាងមុន។