រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ប្រវត្តិក្រុមហ៊ុន

ពេលចាប់ផ្ដើម 1886–1905

នៅខែវិច្ឆិកា ឆ្នាំ 1886 លោក Robert Bosch បានផ្លាស់ទៅរោងជាងដំបូងរបស់លោកនៅស្ទូតហ្គាតភាគខាងលិច

ប្រវត្តិរបស់ Bosch ចាប់ផ្ដើមក្នុងជំហានដំបូងជាច្រើន។ ជំហានទៅកាន់ភាពឯករាជ្យ ទៅកាន់ទីផ្សាររថយន្ត ទៅកាន់ទីផ្សារក្រៅអាល្លឺម៉ង់ និងទៅកាន់រោងចក្រផលិតធំៗ។

រូបគំនូរខ្សែកោងតម្រង់ទៅលើ បុរសម្នាក់ (Robert Bosch) ដើរលើខ្សែនេះទៅកាន់ចំណុចកំពូល។

“ស្ថានភាពច្របូកច្របល់” — ពេលចាប់ផ្ដើម

បន្ទាប់ពីចំណាយពេលរាប់ឆ្នាំធ្វើជាកូនជាង និងមេជាង លោក Robert Bosch ចាប់ផ្ដើមមានក្ដីប្រាថ្នាចង់ក្លាយជាម្ចាស់ខ្លួនឯង។ ក្នុងឆ្នាំ 1886 លោកបានបើក “រោងជាងសម្រាប់ការងារយន្តសាស្ត្រ និងវិស្វកម្មអគ្គិសនី” នៅស្ទូតហ្គាត។ ឆ្នាំដំបូងៗមានភាពប្រែប្រួលមិនទៀង ហើយគឺត្រឹមពាក់កណ្ដាលទស្សវត្សរ៍ឆ្នាំ 1890 ទៅទើបអ្វីៗចាប់ផ្ដើមមានសន្ទុះរីកចម្រើនរហ័សឥតឈប់ឈរ។

នៅខែវិច្ឆិកា ឆ្នាំ 1886 លោក Robert Bosch បានផ្លាស់ទៅរោងជាងដំបូងរបស់លោកនៅស្ទូតហ្គាតភាគខាងលិច ជាមួយនឹងមេជាងម្នាក់ និងក្មេងធ្វើការរាយរង។
នៅខែវិច្ឆិកា ឆ្នាំ 1886 លោក Robert Bosch បានផ្លាស់ទៅរោងជាងដំបូងរបស់លោកនៅស្ទូតហ្គាតភាគខាងលិច ជាមួយនឹងមេជាងម្នាក់ និងក្មេងធ្វើការរាយរង។
ដោយសារអតិថិជនឃើញថា រោងជាងលាក់ខ្លួននៅទីធ្លាខាងក្រោយ លោក Bosch បានលើកស្លាកក្រុមហ៊ុមនៅឆ្នាំ 1890។
ដោយសារអតិថិជនឃើញថា រោងជាងលាក់ខ្លួននៅទីធ្លាខាងក្រោយ លោក Bosch បានលើកស្លាកក្រុមហ៊ុមនៅឆ្នាំ 1890។
/

ផលិតផល និងសេវាកម្មដំបូង

លោក Bosch បានបំពេញការងារទាក់ទងនឹងវិស្វកម្មយន្តសាស្ត្រ និងអគ្គិសនីទាំងអស់ដែលមករកលោក ដូចជាដំឡើងប្រព័ន្ធទូរសព្ទ និងកណ្ដឹងអគ្គិសនីជាដើម។ នៅពេលត្រូវបានស្នើឱ្យបង្កើតឧបករណ៍បញ្ឆេះម៉ាញ៉េតូសម្រាប់ម៉ាស៊ីនដាក់ជាប់នឹងការរចនាដែលមានស្រាប់មួយ លោកបានកែលម្អវា ហើយនាំឱ្យបើកផ្លូវសម្រាប់ផលិតកម្មគ្រឿងបញ្ឆេះម៉ាញ៉េតូ។

លោក Bosch បានស្ម័គ្រចិត្តដំឡើងនាឡិកាចង្អុលកម្ពស់ទឹកពីចម្ងាយ 1896។
លោក Bosch បានស្ម័គ្រចិត្តដំឡើងនាឡិកាចង្អុលកម្ពស់ទឹកពីចម្ងាយ 1896។
យន្តការទំនាក់ទំនងក្នុងនាឡិកាចង្អុលកម្ពស់ទឹកពីចម្ងាយតម្រូវឱ្យមានការផលិតឧបករណ៍ដែលមានលក្ខណៈសុក្រឹតដើម្បីរាយការណ៍កម្ពស់ទឹកក្នុងចម្ងាយជាក់លាក់បាន។
យន្តការទំនាក់ទំនងក្នុងនាឡិកាចង្អុលកម្ពស់ទឹកពីចម្ងាយតម្រូវឱ្យមានការផលិតឧបករណ៍ដែលមានលក្ខណៈសុក្រឹតដើម្បីរាយការណ៍កម្ពស់ទឹកក្នុងចម្ងាយជាក់លាក់បាន។
ថ្វីត្បិតតែជាផលិតផលខុសធម្មតា អង្គុលីលេខសម្រាប់អ្នកពិការភ្នែកមួយចំនួនក៏ត្រូវបានផលិតក្នុងរោងជាងលោក Bosch ក្នុងអំឡុងពីរទសវត្សរ៍ដំបូងផងដែរ។
ថ្វីត្បិតតែជាផលិតផលខុសធម្មតា អង្គុលីលេខសម្រាប់អ្នកពិការភ្នែកមួយចំនួនក៏ត្រូវបានផលិតក្នុងរោងជាងលោក Bosch ក្នុងអំឡុងពីរទសវត្សរ៍ដំបូងផងដែរ។
/
គំនូរដែលបង្ហាញអំពីការអភិវឌ្ឍគ្រឿងបញ្ឆេះម៉ាញ៉េតូ។

ការបំផុសដែលជាចំណុចចាប់ផ្ដើមនៃអ្វីទាំងអស់ — គ្រឿងបញ្ឆេះម៉ាញ៉េតូ

ចាប់ពីឆ្នាំ 1897 លោក Bosch បានចាប់ផ្ដើមដំឡើងឧបករណ៍បញ្ឆេះម៉ាញ៉េតូដែលរចនាល្អជាងមុនដាក់រថយន្ត ហើយក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងបញ្ឆេះតែម្នាក់គត់ដែលអាចទុកចិត្តបាន។ ក្នុងឆ្នាំ 1902 មេវិស្វករនៅ Bosch លោក Gottlob Honold បានរកឃើញដំណោះស្រាយកាន់តែប្រសើរជាងមុនទៀត គឺប្រព័ន្ធបញ្ឆេះម៉ាញ៉េតូប្រើកម្លាំងវ៉ុលត៍ខ្ពស់ដែលមានក្បាលប៊ូស៊ី ផលិតផលនេះបានបើកផ្លូវសម្រាប់ Bosch ក្នុងការក្លាយខ្លួនជាអ្នកផ្គត់ផ្គង់រថយន្តនាំមុខគេមួយលើពិភពលោក។

ការកែច្នៃផលិតឡើងវិញជាឧបករណ៍បញ្ឆេះម៉ាញ៉េតូក្នុងកម្រិតវ៉ុលត៍ទាបនៅឆ្នាំ 1887 បាននាំឱ្យ Bosch ចាប់ផ្ដើមស្វែងយល់ការបញ្ឆេះប្រើល្បាយឥន្ធនៈ។
ការកែច្នៃផលិតឡើងវិញជាឧបករណ៍បញ្ឆេះម៉ាញ៉េតូក្នុងកម្រិតវ៉ុលត៍ទាបនៅឆ្នាំ 1887 បាននាំឱ្យ Bosch ចាប់ផ្ដើមស្វែងយល់ការបញ្ឆេះប្រើល្បាយឥន្ធនៈ។
គ្រឿងបញ្ឆេះម៉ាញ៉េតូរថយន្តត្រូវបានប្រើលើត្រីចក្រយានមួយឈ្មោះថា de Dion Bouton នៅឆ្នាំ 1897។ មុននឹងផលិតផលដំណើរការល្អឥតខ្ចោះបាន វាត្រូវការការតេស្តសាកល្បងជាច្រើន។
គ្រឿងបញ្ឆេះម៉ាញ៉េតូរថយន្តត្រូវបានប្រើលើត្រីចក្រយានមួយឈ្មោះថា de Dion Bouton នៅឆ្នាំ 1897។ មុននឹងផលិតផលដំណើរការល្អឥតខ្ចោះបាន វាត្រូវការការតេស្តសាកល្បងជាច្រើន។
របកគំហើញធំបំផុតក្នុងនាមជាអ្នកផ្គត់ផ្គង់រថយន្តគឺបានមកពីប្រព័ន្ធបញ្ឆេះម៉ាញ៉េតូប្រើកម្លាំងវ៉ុលត៍ខ្ពស់ ដែល Bosch បានចុះបញ្ជីប៉ាតង់ក្នុងឆ្នាំ 1902។
របកគំហើញធំបំផុតក្នុងនាមជាអ្នកផ្គត់ផ្គង់រថយន្តគឺបានមកពីប្រព័ន្ធបញ្ឆេះម៉ាញ៉េតូប្រើកម្លាំងវ៉ុលត៍ខ្ពស់ ដែល Bosch បានចុះបញ្ជីប៉ាតង់ក្នុងឆ្នាំ 1902។
ប្រព័ន្ធបញ្ឆេះម៉ាញ៉េតូប្រើកម្លាំងវ៉ុលត៍ខ្ពស់របស់ Bosch ដំបូងគេ ប្រភេទ Hdh មានក្បាលប៊ូស៊ី (ឆ្នាំ 1902)
ប្រព័ន្ធបញ្ឆេះម៉ាញ៉េតូប្រើកម្លាំងវ៉ុលត៍ខ្ពស់របស់ Bosch ដំបូងគេ ប្រភេទ Hdh មានក្បាលប៊ូស៊ី (ឆ្នាំ 1902)
/

Gottlob Honold

រូបថត៖ Gottlob Honold (ឆ្នាំ 1901)

អ្នកច្នៃបង្កើតថ្មីចម្បងដែលញាណដឹងត្រឹមត្រូវ

“នៅពេលលោក Honold បានបញ្ចប់ស្នាដៃថ្មី ហើយដាក់ឱ្យផលិត ពិភព Bosch បានចាប់ផ្ដើមល្បីរន្ទឺលើផលិតផលសម្រេច”។

នេះជារបៀបដែលលោក Robert Bosch សម្ដែងការកោតសរសើរចំពោះប្រធានវិស្វកម្មយូរឆ្នាំរបស់លោក ដែលបានចាប់ផ្ដើមធ្វើការឱ្យលោកជាកូនជាងប៉ុណ្ណោះ។ ក្រៅពីប្រព័ន្ធបញ្ឆេះម៉ាញ៉េតូប្រើកម្លាំងវ៉ុលត៍ខ្ពស់ លោកក៏ជាអ្នកបង្កើតប្រព័ន្ធភ្លើងបំភ្លឺ ម៉ាស៊ីនបញ្ឆេះ និងស៊ីផ្លេដ៏ឆ្នើមផងដែរក្នុងចំណោមកម្រងផលិតផលរបស់ Bosch — រហូតដល់ពេលលោកទទួលមរណភាពក្នុងឆ្នាំ 1923 ដោយមិនបានរំពឹងទុក។

រូបថត៖ Gottlob Honold (ឆ្នាំ 1901)

ម្ចាស់ផ្ទះ — រោងចក្រដំបូង

លោក Bosch បានប្ដូរទីតាំងជាច្រើនលើក មុនពេលលោកសម្រេចចិត្តកសាងរោងចក្រ។ ដំបូង លោកគិតជួលមួយជាន់ ឬច្រើនជាន់ទៀត តែរឿងនេះមិនបានកើតឡើងទេ។ ផ្ទុយទៅវិញ រោងចក្ររបស់ Bosch ដែលកសាងនៅឆ្នាំ 1901បន្តពង្រីកដល់សំណង់ជុំវិញ។

ដោយសាងសង់ពីបេតុងលាយដែកថែបសុទ្ធ សំណង់រោងចក្រដំបូងនេះមានភាពជឿនលឿនខ្លាំងសម្រាប់ឆ្នាំ 1900 បើទោះជាផ្នែកខាងមុខប្ដូរថ្មីក៏ដោយ។
ដោយសាងសង់ពីបេតុងលាយដែកថែបសុទ្ធ សំណង់រោងចក្រដំបូងនេះមានភាពជឿនលឿនខ្លាំងសម្រាប់ឆ្នាំ 1900 បើទោះជាផ្នែកខាងមុខប្ដូរថ្មីក៏ដោយ។
បុគ្គលិករបស់លោក Bosch មួយចំនួនជួបជុំគ្នានៅជណ្ដើរទីធ្លារោងចក្រថ្មីដើម្បីថតរូបជាក្រុមនៅឆ្នាំ 1901។
បុគ្គលិករបស់លោក Bosch មួយចំនួនជួបជុំគ្នានៅជណ្ដើរទីធ្លារោងចក្រថ្មីដើម្បីថតរូបជាក្រុមនៅឆ្នាំ 1901។
បុគ្គលិករបស់លោក Bosch ព័ន្ធខ្សែជុំវិញប៊ូប៊ីនបញ្ឆេះរបស់ឧបករណ៍បញ្ឆេះម៉ាញ៉េតូដោយដៃសុទ្ធលើដុំរវៃក្នុងខ្ទង់ 1900.
បុគ្គលិករបស់លោក Bosch ព័ន្ធខ្សែជុំវិញប៊ូប៊ីនបញ្ឆេះរបស់ឧបករណ៍បញ្ឆេះម៉ាញ៉េតូដោយដៃសុទ្ធលើដុំរវៃក្នុងខ្ទង់ 1900.
រោងចក្រ Bosch បានពង្រីកក្នុងពេលតែពីរបីឆ្នាំពីអគាររោងចក្រតែមួយទៅជាកន្លែងធំគួរសម (ឆ្នាំ 1905)។
រោងចក្រ Bosch បានពង្រីកក្នុងពេលតែពីរបីឆ្នាំពីអគាររោងចក្រតែមួយទៅជាកន្លែងធំគួរសម (ឆ្នាំ 1905)។
/
រូបគំនូររថយន្តប្រវត្តិសាស្ត្រជាមួយអ្នកជិះ និងស្លាកសញ្ញាផ្លូវដាក់ថា “ក្រុងឡុងដ៍”។

ជំហានឆ្ពោះទៅពិភពលោក — ការិយាល័យលក់ដំបូង

Magnetos Simms Bosch បានបង្កើតការិយាល័យលក់ដំបូងនៅផ្លូវ Store ក្រុងឡុងដ៍ ឆ្នាំ 1898។ ការិយាល័យលក់បន្ថែមបានលេចឡើងជាបន្តនៅទីក្រុងប៉ារីសនៅឆ្នាំបន្ទាប់។
Magnetos Simms Bosch បានបង្កើតការិយាល័យលក់ដំបូងនៅផ្លូវ Store ក្រុងឡុងដ៍ ឆ្នាំ 1898។ ការិយាល័យលក់បន្ថែមបានលេចឡើងជាបន្តនៅទីក្រុងប៉ារីសនៅឆ្នាំបន្ទាប់។

“…ជំហរនឹងនរនៅចក្រភពអង់គ្លេស…”—នេះជាសេចក្ដីប្រាថ្នាយូរយាររបស់លោកRobertBosch។ក្នុងឆ្នាំ1898លោកបានកសាងក្រុមហ៊ុនBoschដំបូងនៅក្រៅប្រទេសអាល្លឺម៉ង់នៅទីក្រុងឡុងដ៍ជាមួយនឹងបុរសជនជាតិអង់គ្លេសFredericSimms។នេះជាដំបូងទៅកាន់ទីផ្សារសកលលោក។ការិយាល័យលក់បន្តបន្ទាប់បានលេចឡើងយ៉ាងរហ័សនៅក្នុងប្រទេសអឺរ៉ុបផ្សេងទៀត។

ម៉ាញ៉េតូពីប៉ារីស — ផលិតកម្មក្រៅប្រទេសដំបូង

បន្ទាប់ពីចក្រភពអង់គ្លេសប្រទេសបារាំងគឺជាទីផ្សារលក់ធំជាងគេនៅអឺរ៉ុបសម្រាប់រថយន្ត។Boschបានចាប់ផ្ដើមដំណើរការក្រុមហ៊ុនបុត្រសម្ព័ន្ធនៅទីនោះក្នុងឆ្នាំ1899។មុខជំនួញនៅសាខាប៉ារីសរីកចម្រើនល្អណាស់ហើយចាប់ពីឆ្នាំ1905ទៅ វាអាចឆ្លើយតបនឹងតម្រូវការប្រព័ន្ធបញ្ឆេះម៉ាញ៉េតូដែលផលិតក្នុងរោងចក្រខ្លួនឯងក្នុងបរិវេណមើលឃើញប៉មអេហ្វែល។

កាតព្វកិច្ចពន្ធគយ និងផ្លូវធ្វើដំណើរយូរបានជំរុញឱ្យ Bosch ចាប់ផ្ដើមការផលិតនៅទីក្រុងប៉ារីសក្នុងឆ្នាំ 1905។
កាតព្វកិច្ចពន្ធគយ និងផ្លូវធ្វើដំណើរយូរបានជំរុញឱ្យ Bosch ចាប់ផ្ដើមការផលិតនៅទីក្រុងប៉ារីសក្នុងឆ្នាំ 1905។

ការប្រណាំងរថយន្ត — ការផ្សាយពាណិជ្ជកម្មដំបូង

អំឡុងពេលឆ្លងសតវត្សរ៍ ការប្រណាំងរថយន្តថ្នាក់អន្តរជាតិខ្នាតធំដំបូងគេបានប្រព្រឹត្តឡើង ដែលជាឱកាសសម្រាប់អ្នកផលិតរថយន្ត និងអ្នកផ្គត់ផ្គង់នានាបង្ហាញស្នាដៃរបស់ខ្លួន។ Belgian Camille Jenatzy បានបើកឡាន Mercedes ប្រណាំងឈ្នះពានរង្វាន់ Gordon Bennett Cup នៅប្រទេសអៀរឡង់ក្នុងឆ្នាំ 1903 មួយផ្នែកគឺដោយសារប្រព័ន្ធបញ្ឆេះដ៏គួឱ្យទុកចិត្តរបស់ Bosch ដែលអាចទ្រាំទ្រនឹងស្ថានភាពលំបាកបំផុត។

Belgian Camille Jenatzy បានឈ្នះពានរង្វាន់ Gordon Bennett Cup នៅប្រទេសអៀរឡង់ក្នុងឆ្នាំ 1903 ក្នុងឡាន Mercedes ដែលបំពាក់ប្រព័ន្ធបញ្ឆេះរបស់ Bosch។
Belgian Camille Jenatzy បានឈ្នះពានរង្វាន់ Gordon Bennett Cup នៅប្រទេសអៀរឡង់ក្នុងឆ្នាំ 1903 ក្នុងឡាន Mercedes ដែលបំពាក់ប្រព័ន្ធបញ្ឆេះរបស់ Bosch។
ជាមួយនឹងពុកមាត់ពណ៌ក្រហម និងអាវប្រឡាក់ដីពណ៌ក្រហម Jenatzy បានក្លាយជាតារាផ្សាយពាណិជ្ជកម្ម។ លោកបានផ្សាយពាណិជ្ជកម្មឱ្យប្រព័ន្ធបញ្ឆេះ Bosch ជា “បិសាចក្រហម” រហូតដល់ឆ្នាំ 1918។
ជាមួយនឹងពុកមាត់ពណ៌ក្រហម និងអាវប្រឡាក់ដីពណ៌ក្រហម Jenatzy បានក្លាយជាតារាផ្សាយពាណិជ្ជកម្ម។ លោកបានផ្សាយពាណិជ្ជកម្មឱ្យប្រព័ន្ធបញ្ឆេះ Bosch ជា “បិសាចក្រហម” រហូតដល់ឆ្នាំ 1918។
/