រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
ប្រវត្តិក្រុមហ៊ុន

ការស្ថាបនាឡើងវិញ ឆ្នាំ 1946–1959

ប៉មដែលត្រូវបំផ្លិចបំផ្លាចជាដំណំនៃរោងចក្រដំបូងរបស់ Bosch នៅស្ទូតហ្គាត (ឆ្នាំ 1945)

នៅដំណាច់សង្គ្រាមលោកលើកទីពីរ Bosch បានបាត់បង់បណ្ដាញទីតាំងអន្តរជាតិរបស់ខ្លួនជាលើកទីពីរ។ មួយផ្នែកធំនៃរោងចក្រផលិតកម្មក្លាយជាសំណង់បាក់បែក។ ពីរទសវត្សរ៍បន្ទាប់គឺជាពេលស្ថាបនាឡើងវិញ និងទាញយកប្រយោជន៍ពីមុខជំនួញថ្មីៗផងដែរ។

រូបគំនូរនៃអ្នកសាងសង់កំពុងធ្វើការនៅសំណង់អគារមួយ

ជាមួយនឹងរទេះរុញ និងប៉ែល — ការស្ថាបនាឡើងវិញនៅ Bosch

ត្រឹមឆ្នាំ 1945 ច្រើនជាង 50 ភាគរយនៃតំបន់រោងចក្ររបស់ Bosch នៅអាល្លឺម៉ង់ត្រូវបានបំផ្លិចបំផ្លាញដោយគ្រាប់បែកយុទ្ធសាស្ត្រសម្ព័ន្ធមិត្ត។ ការដើរតួគន្លឹះជាអ្នកផ្គត់ផ្គង់គ្រឿងយន្តយោធាក្នុងពេលសង្គ្រាមបានធ្វើឱ្យ Bosch ក្លាយជាមុខព្រួញយុទ្ធសាស្ត្រមួយ។ ឥឡូវ ក្រុមហ៊ុនត្រូវធ្វើការសម្អាត សាងសង់ និងបង្កើតការងារសម្រាប់សហជីព។

ការបំផ្លិចបំផ្លាញខ្លះនៅអាចមើលឃើញ ទោះក្រោយពេលបញ្ចប់សង្គ្រាមយូរហើយក៏ដោយ។ ប៉មដែលត្រូវបំផ្លិចបំផ្លាចជាដំណំនៃរោងចក្រដំបូងរបស់ Bosch នៅស្ទូតហ្គាត (ឆ្នាំ 1945)
ការបំផ្លិចបំផ្លាញខ្លះនៅអាចមើលឃើញ ទោះក្រោយពេលបញ្ចប់សង្គ្រាមយូរហើយក៏ដោយ។ ប៉មដែលត្រូវបំផ្លិចបំផ្លាចជាដំណំនៃរោងចក្រដំបូងរបស់ Bosch នៅស្ទូតហ្គាត (ឆ្នាំ 1945)
មួយឆ្នាំក្រោយសង្គ្រាមបញ្ចប់ គេអាចមើលឃើញច្បាស់នូវសកម្មភាពសាងសង់នៅតំបន់រោងចក្រស្ទូតហ្គាតភាគច្រើន។ (1946)
មួយឆ្នាំក្រោយសង្គ្រាមបញ្ចប់ គេអាចមើលឃើញច្បាស់នូវសកម្មភាពសាងសង់នៅតំបន់រោងចក្រស្ទូតហ្គាតភាគច្រើន។ (1946)
ការគ្រប់គ្រងគុណភាពនៃក្បាលប៊ូស៊ីនៅរោងចក្រ Bamberg (ឆ្នាំ 1950)។ ផលិតផលពីមុនដែលផលិតជាលើកដំបូងដោយ Bosch ក្នុងឆ្នាំ 1902 គឺជាជំហានដៅសម្គាល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយឆ្នាំ 1945។
ការគ្រប់គ្រងគុណភាពនៃក្បាលប៊ូស៊ីនៅរោងចក្រ Bamberg (ឆ្នាំ 1950)។ ផលិតផលពីមុនដែលផលិតជាលើកដំបូងដោយ Bosch ក្នុងឆ្នាំ 1902 គឺជាជំហានដៅសម្គាល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយឆ្នាំ 1945។
Bosch អបអរការផលិតស្នប់បាញ់ម៉ាស៊ូតទីមួយលាននៅសាលច្រកចូលរោងចក្រ Feuerbach (ឆ្នាំ 1950)។ ហើយត្រង់នេះក៏ជាចំណុចដែលផលិតផលជោគជ័យដំបូងនេះបានចាប់ផ្ដើមផលិតកម្មនៅឆ្នាំ 1927 ដែរ។
Bosch អបអរការផលិតស្នប់បាញ់ម៉ាស៊ូតទីមួយលាននៅសាលច្រកចូលរោងចក្រ Feuerbach (ឆ្នាំ 1950)។ ហើយត្រង់នេះក៏ជាចំណុចដែលផលិតផលជោគជ័យដំបូងនេះបានចាប់ផ្ដើមផលិតកម្មនៅឆ្នាំ 1927 ដែរ។
/

ក្បាលប៊ូស៊ី និងឆ្នាំងចម្អិនម្ហូប — ការតស៊ូក្រោយសង្គ្រាម

ដើម្បីរកបុគ្គលិកមកវិញ និងបើកប្រាក់បៀវត្សរ៍ដល់ពួកគេ Bosch បានចាប់ដំណើរការឡើងវិញដោយផលិតឆ្នាំងចម្អិនម្ហូបពីមួកដែកសុវត្ថិភាព រទេះរុញ និងឆ័ត្រក្នុងសំណង់រោងចក្របាក់បែក។ បុគ្គលិកអាចប្រើគ្រឿងប្រើប្រាស់ទាំងនេះខ្លួនឯង ឬលក់ដើម្បីបានរបស់ប្រើប្រាស់ចាំបាច់ផ្សេងទៀត។ ផលិតផលដំបូងដែលរាងស្មុគស្មាញគឺក្បាលប៊ូស៊ីសម្រាប់យានជំនិះកងយោធារបស់សម្ព័ន្ធមិត្ត។

ភ្លើងសញ្ញាដែលចាបផ្ដើមផលិតកម្មនៅទីនេះក្នុឆ្នាំ 1949គឺថ្មីស្រឡាងទាំងស្រុង។ វាជំនួសឱ្យត្រីវិស័យបង្ហាញទិសដៅរថយន្តដែល Bosch បានចាប់ផ្ដើមផលិតក្នុងឆ្នាំ 1927។ (1950)
ភ្លើងសញ្ញាដែលចាបផ្ដើមផលិតកម្មនៅទីនេះក្នុឆ្នាំ 1949គឺថ្មីស្រឡាងទាំងស្រុង។ វាជំនួសឱ្យត្រីវិស័យបង្ហាញទិសដៅរថយន្តដែល Bosch បានចាប់ផ្ដើមផលិតក្នុងឆ្នាំ 1927។ (1950)
ក្រោយសង្គ្រាមបញ្ចប់ Bosch បានផ្ដោតលើចំណុចខ្លាំងរបស់ខ្លួនឡើងវិញ — ការស្រាវជ្រាវ និងកាអភិវឌ្ឍ ដែលនាំទៅរកការច្នៃបង្កើតផលិតផលថ្មី។ អ្នកស្រាវជ្រាវ Bosch បានចាប់ផ្ដើមអភិវឌ្ឍមីក្រូទស្សន៍អេឡិកត្រុងក្នុងឆ្នាំ 1948 សម្រាប់ការស្រាវជ្រាវវត្ថុធាតុដើមផ្ទាល់ខ្លួន។ (1950)

គុណភាពតែងតែជាលក្ខខណ្ឌគន្លឹះមួយនៅ Bosch។ ហេតុដូច្នេះ ការធ្វើតេស្តសាកល្បងមិនមានព្រាងទុក ដូចជាការផលិតស៊ីផ្លេនៅទីនេះជាដើម គឺជារឿងត្រូវធ្វើ។ (1950)
គុណភាពតែងតែជាលក្ខខណ្ឌគន្លឹះមួយនៅ Bosch។ ហេតុដូច្នេះ ការធ្វើតេស្តសាកល្បងមិនមានព្រាងទុក ដូចជាការផលិតស៊ីផ្លេនៅទីនេះជាដើម គឺជារឿងត្រូវធ្វើ។ (1950)
/

អ្នកអនុវត្តឆន្ទៈរបស់ Robert Bosch និងប្រធានក្រុមប្រឹក្សាគ្រប់គ្រង

លោក Robert Bosch បានទទួលមរណភាពក្នុងឆ្នាំ 1942។ អ្នកទទួលខុសត្រូវអចលនទ្រព្យរបស់លោកបានស្ថាបនាក្រុមហ៊ុនឡើងវិញតាមបំណងប្រាថ្នា និងលិខិតបណ្ដាំរបស់លោកក្រោយឆ្នាំ 1945។ គោលបំណងគឺដើម្បីបង្កើតផលចំណេញ ហើយក៏បញ្ជូនប្រាក់ចំណេញទាំងនេះខ្លះទៅក្នុងបុព្វហេតុសប្បុរសធម៌ផងដែរ។ លោក Hans Walz បានដំណើរការក្រុមហ៊ុនជាអ្នកបន្តវេនស្ថាបនិករូបនេះរហូតដល់ឆ្នាំ 1963។

នៅក្នុងលិខិតបណ្ដាំ លោកបានសរសេរថា បួនឆ្នាំមុនលោកទទួលមរណក្នុងឆ្នាំ 1942 លោក Robert Bosch បានអំពាវនាវឱ្យមានការអភិវឌ្ឍកាន់តែ “ខ្លាំងក្លា“ បន្ថែម។ លោកមិនបានកំណត់បុព្វហេតុជាក់លាក់ទេ ប៉ុន្តែជំនួសមកវិញ លោកបានផ្ដល់ចំណុចតំរុយនានាដើម្បីជួយអ្នកបន្តឆន្ទៈ (ក្នុងរូបនេះ) ក្នុងការគ្រប់គ្រងក្រុមហ៊ុន។ (1954)

លោក Hans Walz បានបន្តវេនលោក Robert Bosch ជាប្រធានក្រុមហ៊ុន (ឆ្នាំ 1953)។
លោក Hans Walz បានបន្តវេនលោក Robert Bosch ជាប្រធានក្រុមហ៊ុន (ឆ្នាំ 1953)។
/

នីតិវិធីប្រឆាំងនឹងការផ្ដាច់មុខ — ការភ័យខ្លាចបាត់បង់អ្វីទាំងអស់

មហិច្ឆតាក្ដាប់អំណាចសកលលោករបស់អ្នកសង្គមនិយមជាតិអាចសម្រេចបានដោយសារមានជំនួយពីក្រុមហ៊ុនដែលមានសេដ្ឋកិច្ចខ្លាំងក្លាប៉ុណ្ណោះ។ ហេតុដូច្នេះហើយទើបក្រុមសម្ព័ន្ធមិត្តព្យាយាមបំបែកសាជីវកម្មធំៗរបស់អាល្លឺម៉ង់ រួមបញ្ចូលទាំង Bosch ផងដែរ។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនបានរីកចម្រើនតាំងពីដើមមកម្ល៉េះ ដែលមានន័យថា ផ្នែកនីមួយៗមិនអាចសម្រេចដោយគ្មានគ្នានោះទេ។ ទីបំផុត ក្រុមហ៊ុន Bosch នៅបន្តដូចដើមដដែល ថ្វីត្បិតតែត្រូវបើកបង្ហាញប៉ាតង់របស់ខ្លួនសម្រាប់ឱ្យដៃគូប្រកួតប្រជែងទាំងអស់ប្រើក៏ដោយ។

Bosch បានបង្វែរទៅរកការប្រណាំងយានយន្តដើម្បីជួយស្ថាបនាមុខជំនួញឡើងវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 ដោយដើមឡើយបង្កើត “សេវាប្រណាំង” សម្រាប់ការងារថែទាំជួសជុល និងដំឡើងគ្រឿងបន្លាស់ក្នុងឆ្នាំ 1937។ ការប្រើប្រាស់បច្ចេកវិទ្យា Bosch ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតគឺជាការផ្សាយពាណិជ្ជកម្មដ៏ល្អសម្រាប់ភាពគួរជឿទុកចិត្ត និងកម្លាំងទ្រាំទ្ររបស់វា។

ទីស្នាក់ការកណ្ដាលរបស់ Bosch នៅ Breitscheidstrasse ទីក្រុងស្ទូតហ្គាតមានភ្លើងបំភ្លឺជារៀងរាល់យប់ (ឆ្នាំ 1951)។ នេះជាកន្លែងដែលអ្នកគ្រប់គ្រង Bosch និងតំណាងក្រុមសម្ព័ន្ធមិត្តធ្វើការតស៊ូមតិអំពីអនាគតរបស់ក្រុមហ៊ុនក្នុងនីតិវិធីប្រឆាំងនឹងការផ្ដាច់មុខ។

រូបគំនូរសាកលលោកដែលមានពណ៌ឆើតជាមួយនឹងគ្រឿងសម្គាល់នៃរដ្ឋធានា ឬរាជធានីល្បីៗជុំវិញពិភលោក

“ផលិតនៅទូទាំងពិភពលោក” — វិថីថ្មីទៅកាន់ក្រុមហ៊ុនអន្តរជាតិ

មុនពេល Hitler (ហ៊ីត្លែរ) ក្ដាប់អំណាច ការលក់ច្រើនជាង 50 ភាគរយរបស់ Bosch បានមកពីជំនួញអន្តរជាតិ។ ប៉ុន្តែក្រោយឆ្នាំ 1945 អ្វីៗស្ទើរតែអស់រលីង ហើយទ្រព្យអន្តរជាតិរបស់ក្រុមហ៊ុនត្រូវបានដកហូត។ ដោយសារមានទំនាក់ទំនងល្អជាមួយដៃគូយូរឆ្នាំ និងដោយសារទីផ្សារដែលរីកលូតលាស់រហ័សនៅប្រទេសដូចជាប្រេស៊ីល និងឥណ្ឌាជាដើម ការកសាងបណ្ដាញសកលលោកចាបផ្ដើមជោគជ័យបន្តិចម្ដងៗ។ ទោះយ៉ាងណាក្ដី វាត្រូវចំណាយពេលរហូតដល់ឆ្នាំ 1960 ទើបការលក់នៅទីផ្សារអន្តរជាតិកើនលើស 20 ភាគរាយជាថ្មីម្ដងទៀតនៅ Bosch។

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 ការផលិតចម្បងទៅតែធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ មធ្យោបាយដឹកជញ្ជូនជឿនលឿនមានភាពចាំបាច់សម្រាប់ការនាំចេញទៅពិភពលោកទាំងមូល។ ប្រព័ន្ធបញ្ជូនកញ្ចប់នេះគឺជាបច្ចេកវិទ្យាទំនើបំផុតនៅពេលនោះ។ (1951)

Bosch បានចាប់ផ្ដើមដំឡើងរោងចក្រផលិតនៅជុំវិញពិភពលោកក្នុងអំឡុងឆ្នាំ 1950។ ទីតាំងរបស់ Bosch នៅ Clayton ជិតទីក្រុងមែលប៊នបានផ្គត់ផ្គង់គ្រឿងអគ្គិសនីដូចជាប្រព័ន្ធបញ្ឆេះ ប្រព័ន្ធផ្លិតទឹកកញ្ចក់មុខ ស៊ីផ្លេ ម៉ាស៊ីនភ្លើង ម៉ាស៊ីនបញ្ឆេះ និងគ្រឿងបំភ្លឺជាដើម ដល់ឧស្សាហកម្មរថយន្តអូស្ត្រាលី។ (1960)

យានជំនិះពិសោធន៍ស្រាវជ្រាវរបស់ Bosch នៅទីធ្លាដាក់យានជំនិះស្ទូតហ្គាតដែលបំពាក់ទៅដោយភ្លើងហ្វារ និងស៊ីផ្លេខុសៗគ្នារាប់មិនអស់ ដែលមានប្រើនៅជុំវិញពិភពលោក។ នេះគឺប្រើសម្រាប់ធ្វើតេស្តបើកបរលើផ្លូវចរាចរ។ (1954)
យានជំនិះពិសោធន៍ស្រាវជ្រាវរបស់ Bosch នៅទីធ្លាដាក់យានជំនិះស្ទូតហ្គាតដែលបំពាក់ទៅដោយភ្លើងហ្វារ និងស៊ីផ្លេខុសៗគ្នារាប់មិនអស់ ដែលមានប្រើនៅជុំវិញពិភពលោក។ នេះគឺប្រើសម្រាប់ធ្វើតេស្តបើកបរលើផ្លូវចរាចរ។ (1954)
/

ថ្លៃថ្នូលឥតខ្ចោះ — បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់

នៅដើមទសវត្សរ៍ឆ្នាំ 1950 ក្រុមហ៊ុន Bosch បាននាំយកផលិតផលទៅក្នុងទីផ្សារដែលឆ្លុះបញ្ចាំងពីអច្ឆរិយសេដ្ឋកិច្ចអាល្លឺម៉ង់ និងអឺរ៉ុប ហើយបំពេញតាមតម្រូវការប្រើប្រាស់របស់មនុស្ស ដោយសម័យអន្ធការបានបញ្ចប់។ ឧទាហរណ៍រួមមានគ្រឿងប្រើប្រាស់ផ្ទះបាយ និងគ្រឿងស្វាញអគ្គិសនីសម្រាប់ធ្វើដោយខ្លួនឯង។ ផលិផលសំខាន់ដូចជាវិទ្យុរថយន្តលក់បានរាប់លាន។

ម៉ាស៊ីនបោកសំលៀកបំពាក់ស្ថិតក្នុងចំណោមផលិតផលដែលដំណើរការក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 ដូចបង្ហាញត្រង់នេះលើក្របសៀវភៅខិតបណ្ណផ្សព្វផ្សាយពីឆ្នាំ 1958។
ម៉ាស៊ីនបោកសំលៀកបំពាក់ស្ថិតក្នុងចំណោមផលិតផលដែលដំណើរការក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 ដូចបង្ហាញត្រង់នេះលើក្របសៀវភៅខិតបណ្ណផ្សព្វផ្សាយពីឆ្នាំ 1958។
Bosch បានចាប់ផ្ដើមណែនាំទូក្លាសេដំបូងរបស់ខ្លួនតាំងពីឆ្នាំ 1933 ម្ល៉េះ ប៉ុន្តែវាប្រែជាមានតម្លៃសមរម្យពិតប្រាកដ នៅពេលផលិតកម្មខ្នាតធំដែលសន្សំពេលវេលា និងប្រាក់បានចាប់ផ្ដើមក្រោយសង្គ្រាម។ (1958)
Bosch បានចាប់ផ្ដើមណែនាំទូក្លាសេដំបូងរបស់ខ្លួនតាំងពីឆ្នាំ 1933 ម្ល៉េះ ប៉ុន្តែវាប្រែជាមានតម្លៃសមរម្យពិតប្រាកដ នៅពេលផលិតកម្មខ្នាតធំដែលសន្សំពេលវេលា និងប្រាក់បានចាប់ផ្ដើមក្រោយសង្គ្រាម។ (1958)
/

គ្រឿងប្រើប្រាស់តាមផ្ទះបាយរបស់ Bosch

គំរូឧទាហរណ៍លក់សម្រាប់ម៉ាស៊ីនធ្វើម្ហូបនៅហាងលក់បញ្ចេញក្នុងទីក្រុងស្ទូតហ្គាត (ឆ្នាំ 1962)

“សម័យថ្មី”ចាប់ផ្ដើមនៅផ្ទះបាយ

ម៉ាស៊ីនធ្វើម្ហូបរបស់Boschត្រូវបានហៅថាគន្លឹះសំខាន់ពីរនៅពេលចាប់ផ្ដើមដំណើរការ។ម៉ូដែលនេះមានឈ្មោះថា“Neuzeit”ដែលត្រូវបានផ្សព្វផ្សាយជា“អ្នកជួយស្ត្រីជនបទ”។អតិថិជននៅទីក្រុងអាចរំពឹងទទួលបានបច្ចេកវិទ្យាគ្រួសារទំនើបសម័យថ្មីដែលនឹងជួយសម្រួលដល់ការងារផ្ទះ។

ភាពទាក់ទាញចំពោះគ្រួសារជនបទគឺថាម៉ាស៊ីននេះធ្វើឱ្យការធ្វើម្ហូបច្រើនមានងាយស្រួលជាងមុន។មូលហេតុមួយគឺដោយសារគ្រួសារធំទូទៅមានកូនច្រើននិងមួយទៀតគឺត្រូវការរៀបចំបន្លែផ្លែឈើឱ្យបានឆាប់ដើម្បីទុកប្រើពេលក្រោយបានឧទាហរណ៍ដោយដាក់ឱ្យបន្លែកកឬធ្វើជាដំណាប់និងគ្រឿងត្រាំ។

“Neuzeit”គឺជាឧបករណ៍ពហុមុខងារដែលអាចកាត់លុញច្របាច់ឈូសសង្កត់និងសូម្បីចិត្តសម្បកដំឡូងបារាំង។

រូបថត៖ គំរូឧទាហរណ៍លក់សម្រាប់ម៉ាស៊ីនធ្វើម្ហូបនៅហាងលក់បញ្ចេញក្នុងទីក្រុងស្ទូតហ្គាត (ឆ្នាំ 1962)

ការបង្កើតគ្រឿងពេញនិយមមុនៗឡើងវិញ — ប្រព័ន្ធបាញ់សាំងក្នុងរថយន្ត

Gutbrod Superior គឺជារថយន្តអ្នកដំណើរដំបូងគេដែលបំពាក់ដោយប្រព័ន្ធបាញ់សាំង Bosch។ នេះកាត់បន្ថយការប្រើប្រាស់រហូតដល់ 20 ភាគរយបើធៀបនឹងកាប៊ុយរ៉ាទ័រ ហើយបង្កើនសមត្ថភាពដំណើរការ។ (1952)
Gutbrod Superior គឺជារថយន្តអ្នកដំណើរដំបូងគេដែលបំពាក់ដោយប្រព័ន្ធបាញ់សាំង Bosch។ នេះកាត់បន្ថយការប្រើប្រាស់រហូតដល់ 20 ភាគរយបើធៀបនឹងកាប៊ុយរ៉ាទ័រ ហើយបង្កើនសមត្ថភាពដំណើរការ។ (1952)

បច្ចេកវិទ្យាដែលប្រើក្នុងផលិតផល Bosch ភាគច្រើននៅមានប្រភពចេញពីជំនាន់មុនសង្គ្រាម។ ប៉ុន្តែនេះត្រូវការការច្នៃប្រឌិតដើម្បីរក្សា និងធ្វើឱ្យមានប្រៀបបាន។ បច្ចេកវិទ្យាបាញ់សាំង ដែល Bosch បានអភិវឌ្ឍសម្រាប់ម៉ាស៊ីនយន្តហោះ បានលេចឡើងជាការច្នៃបង្កើតថ្មីក្នុងរថយន្តនៅដើមទសវត្សរ៍ឆ្នាំ 1950 ថ្វីត្បិតតែវាត្រូវចំណាយពេលរាប់ទសវត្សរ៍ មុននឹងប្រើជាបទដ្ឋាន។

Bosch Combi

“Bosch Combi” សម្រាប់ធ្វើដោយខ្លួនឯង — ជាមួយនឹងប្រអប់យួរមានប្រយោជន៍ (ឆ្នាំ 1952)

គ្រឿងអគ្គិសនីតាមផ្ទះ

ការនិយមធ្វើដោយខ្លួនឯងបានក្លាយជាមុខជំនួញកាក់កបសម្រាប់ Bosch។ ឧបករណ៍អគ្គិសនី “Bosch Combi” ដែលបានចាប់ផ្ដើមក្នុងឆ្នាំ 1952 អាចប្រើបានច្រើនយ៉ាងច្រើនបែប ដោយផ្អែកតាមគ្រឿងភ្ជាប់ដែលជ្រើសរើស អាចធ្វើជាម៉ាស៊ីនស្វាញ ជាទូរណឺវីស ជាម៉ាស៊ីនខាត់ ឬជាប្រដាប់កាត់មេឃឈើក៏បាន។ ការផ្ដល់ជូននេះបង្កើតជាមុខជំនួញថ្មីស្រឡាងនៅអឺរ៉ុប ដែលពេលនោះនៅជាឧបករណ៍អគ្គិសនីសម្រាប់ប្រុសៗប្រើធ្វើការ — “ធ្វើដោយខ្លួនឯង” ភាគច្រើននៅយានដ្ឋាន និងបន្ទប់ក្រោមដី។

ឈុតឧបករណ៍ទាំងមូលដែលមានគ្រឿងភ្ជាប់បទដ្ឋានត្រូវបានលក់ជាប្រអប់ ឬជាទូឈើសម្រាប់ដំឡើងនៅជញ្ជាំង។ Bosch បានអភិវឌ្ឍឧបករណ៍អគ្គិសនីគន្លឹះខ្សែទីពីរតាមលក្ខណៈនេះ ដើម្បីបំពេញបន្ថែមដល់ក្រុមឧបករណ៍អគ្គិសនីជំនាញសម្រាប់កន្លែងសាងសង់ ដោយរួមបញ្ចូលទាំងម៉ាស៊ីនខួង។

រូបថត៖ “Bosch Combi” សម្រាប់ធ្វើដោយខ្លួនឯង — ជាមួយនឹងប្រអប់យួរមានប្រយោជន៍ (ឆ្នាំ 1952)

គ្រឿងអេឡិកត្រូនិក — ខ្សែជំនួញដែលមានផលវិបាក

Bosch បានចាប់ផ្ដើមបង្កើតសមាសភាគអេឡិកត្រូនិកនៅពាក់កណ្ដាល់ទសវត្សរ៍ឆ្នាំ 1950។ គ្រឿងអេឡិកត្រូនិកដំបូងគឺ “variode” ដែល Bosch បានចាប់ផ្ដើមផលិតក្នុងឆ្នាំ 1958។ បន្ទាប់មកគឺត្រង់ស៊ីស្ទ័រs រួចពីឆ្នាំ 1970 មក គឺសៀវគ្វីបញ្ចូលគ្នា។ អ្នកមន្ទិលសង្ស័យធ្វើការរិះគន់ រីឯអ្នកគាំទ្រសម្ដែងក្ដីសាទរយ៉ាងខ្លាំង ដោយឧបករណ៍ទាំងនេះបានបើកផ្លូវដំបូងសម្រាប់វិស័យអេឡិកត្រូនិក ដែលឥឡូវក្លាយជាមុខជំនួញស្នូលរបស់ Bosch។

សមាសភាគមិនគួរឱ្យកត់សម្គាល់ — ទំហំស្ទើរតែមិនស្មើគ្រាប់សណ្ដែក ហើយមើលទៅគ្មានអ្វីប្លែកក្នុងរូបនិយតករម៉ាស៊ីនភ្លើង។ បន្ទាប់ពីដំណើរការផលិតកម្មជាស៊េរីក្នុងឆ្នាំ 1958 សមាសភាគពាក់កណ្ដាលចម្លងបង្កើតថ្មីនេះបានធ្វើឱ្យម៉ាស៊ីនភ្លើងសាកអាគុយបានកាន់តែប្រសើរ ជាពិសេសនៅពេលនៅស្ងៀមក្នុងចរាចរថេរ។

សមាសភាគអេឡិកត្រូនិកជំនាន់ដំបូងពី Bosch ជាបឋម ផ្អែកលើស៊ែម៉ាញ៉ូម រួចបន្ទាប់មកស៊ីលីស ជាគ្រីស្តាល់។ រូបភាពនេះបង្ហាញពីការផលិតគ្រីស្តាល់ស៊ែម៉ាញ៉ូម។ (1961)
សមាសភាគអេឡិកត្រូនិកជំនាន់ដំបូងពី Bosch ជាបឋម ផ្អែកលើស៊ែម៉ាញ៉ូម រួចបន្ទាប់មកស៊ីលីស ជាគ្រីស្តាល់។ រូបភាពនេះបង្ហាញពីការផលិតគ្រីស្តាល់ស៊ែម៉ាញ៉ូម។ (1961)
/