សកលភាវូបនីយកម្មពីនេះឆ្នាំង1990
ក្រោយការដកចេញនៃរនាំងដែកសង្គ្រាមត្រជាក់ អាស៊ីបានក្លាយជាទីផ្សារថ្មី ហើយកម្មវិធីបានបើកឱកាសថ្មីសម្រាប់ Bosch។ ក្នុងបីទសវត្សរ៍ចុងក្រោយ មានបម្រែបម្រួលសេដ្ឋកិច្ចយ៉ាងរហ័សដែលក្រុមហ៊ុនត្រូវប្រឈមមុខ។
ការដួលរលំនៃកតិកាសញ្ញាវែរសរ និងការបើកច្រកអឺរ៉ុបខាងកើត
ការដកចេញនៃរនាំងដែកសង្គ្រាមត្រជាក់ក៏ជាសញ្ញាបង្ហាញយុគសម័យថ្មីរបស់ Bosch។ ត្រឹមឆ្នាំ 1994។ វាមានក្រុមហ៊ុនផ្ទាល់ខ្លួននៅ 13 ប្រទេសក្នុងអតីតប្លុកខាងកើត។ Bosch បានបន្តបើករោងចក្រផលិតនៅទីក្រុងជីហាវ៉ា និងឆេស្កេប៊ូដ្យូវិកស៍ សាធារណរដ្ឋឆេក ទីក្រុងរ៉ស្វ័រ ប្រទេសប៉ូឡូញ ទីក្រុងមិស្កូ និងហាតវ៉ាន ប្រទេសហុងគ្រី និងទីក្រុងអេងហ្កល្ស និងសាម៉ារ៉ានៅសហព័ន្ធរុស្ស៊ី។ ភាគរយនៃការលក់ដែលបានពីខាងក្រៅអាល្លឺម៉ង់បានកើនពី 51 ភាគរយនៅឆ្នាំ 1990 ដល់ប្រហែល 72 ភាគរយនៅឆ្នាំ 2000។
ការចាប់យកឱកាស — ទិដ្ឋភាពថ្មីសំដៅទៅអាស៊ី
នៅប្រទេសឥណ្ឌា ជប៉ុន និងបណ្ដាប្រទេសអាស៊ីអគ្នេយ៍ Bosch បានមានវត្តមានតាំងពីយូរយារ ឬកំពុងជាប់រវល់បង្កើតជំហររឹងមាំនៅទីផ្សារកំពុងរីកចម្រើន។ ប៉ុន្តែការចាប់អារម្មណ៍ជាយុទ្ធសាស្ត្រធំបំផុតនោះគឺការបើកទីផ្សាររបស់ចិនបន្តិចម្ដងៗ។ មកត្រឹមឆ្នាំ 1994 វត្តមានក្រុមហ៊ុន Bosch នៅប្រទេសចិនគ្រាន់តែស្ថិតក្នុងទម្រង់កាន់អាជ្ញាបណ្ណប៉ុណ្ណោះ និងមានការិយាល័យតំណាងនៅទីក្រុងប៉េកាំង ដែលបង្កើតឡើងនៅឆ្នាំ 1989។ បន្ទាប់ពីនោះ Bosch ក៏អាចមានជំហរជើងជាអ្នកផលិតប្រចាំតំបន់នៅទីផ្សារនេះផងដែរ។
គ្រឿងស្ទង់មេកានិកខ្នាតតូច
ឧបករណ៍តាមដានខ្នាតតូច
Boschបានអភិវឌ្ឍគ្រឿងស្ទង់មេកានិកខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងរថយន្តនៅអំឡុងទសវត្សរ៍ឆ្នាំ 1990 ដែលដំណើរការដូចសរីរាង្គវិញ្ញាណសម្រាប់វាស់វែងសន្ទុះការបង្វិលសម្ពាធ និងសំឡេង។ឧទាហរណ៍វាបញ្ជូនព័ត៌មានទៅគ្រឿងបញ្ជាអេឡិកត្រូនិកដើម្បីឱ្យដឹងពិតប្រាកដថាពេលណាត្រូវបំប៉ោងថង់ខ្យល់ការពារគ្រោះថ្នាក់។ក្នុងឆ្នាំ2005ក្រុមហ៊ុនBoschក៏បានចាប់ផ្ដើមផលិតគ្រឿងស្ទង់សម្រាប់គ្រឿងអេឡិកត្រូនិកប្រើប្រាស់ផងដែរដូចជាទូរសព្ទវៃឆ្លាតឬកុងសូលលេងហ្គេមជាដើម។MEMSតូចបំផុតមានទទឹងត្រឹម1.5មីលីម៉ែត្រប៉ុណ្ណោះ។ក្រុមស្រាវជ្រាវBoschបានបង្កើតដំណើរការ“ចិតដោយប្លាស្មា”សម្រាប់ផលិតគ្រឿងតូចៗទាំងនេះ។BoschបានផលិតMEMSប្រមាណ5 រយកោដិចាប់ពីឆ្នាំ1995ហើយឥឡូវបានក្លាយជាអ្នកនាំមុខលើទីផ្សារផលិតខ្ទង់4លានគ្រឿងក្នុងមួយថ្ងៃ។
រូបថត៖សត្វល្អិតទំលើគ្រឿងស្ទង់មេកានិកខ្នាតតូច(MEMS)សម្រាប់បង្ហាញពីទំហំ(ឆ្នាំ1995)
ពី ESP ដល់ ACC — ផ្ដោតកាន់តែខ្លាំងលើការច្នៃបង្កើតថ្មី
កម្មវិធីស្ថេរភាពអេឡិកត្រូនិក ESP® ដែលចាប់ផ្ដើមនៅឆ្នាំ 1995 គឺជាសមិទ្ធផលបច្ចេកវិទ្យាមួយ។ វាជួយការពារកុំឱ្យយានជំនិះរ៉េចង្កូត។ ក្នុងឆ្នាំដដែល Bosch បានណែនាំប្រព័ន្ធរុករកទិសដៅ TravelPilot ជាមួយនឹងការបង្ហាញផ្លូវ ហើយមានសំឡេង។ នៅឆ្នាំ 1997 ប្រព័ន្ធបាញ់ប្រេងម៉ាស៊ូតរនត់រួមដែលប្រើសម្ពាធខ្ពស់បានជួយកាត់បន្ថយបម្រើបម្រាស់ឥន្ធនៈ ដូចគ្នានឹងដំណោះស្រាយបាញ់សាំងផ្ទាល់ DI Motronic ក្នុងឆ្នាំ 2000 ដែរ ខណៈដែលប្រព័ន្ធជំនួយអ្នកបើកបរ ដូចជាប្រព័ន្ធគ្រប់គ្រងល្បឿនរថយន្ត និងមុខងារមើលពេលយប់ជាដើម ជួយលើកកម្ពស់សុវត្ថិភាព។
ក្រុមហ៊ុនមានការផ្លាស់ប្ដូរ — វិស័យថ្មីៗក្នុងមុខជំនួញ
បន្ទាប់ពីលក់មុខជំនួញទូរគមនាគមន៍ Bosch បានទិញក្រុមហ៊ុនឯកទេសបច្ចេកវិទ្យាឧស្សាហកម្ម Mannesmann Rexroth នៅឆ្នាំ 2001។ នេះបានពង្រឹងមុខជំនួញបច្ចេកវិទ្យាឧស្សាហកម្ម ហើយរក្សាតុល្យភាពរចនាសម្ព័ន្ធក្រុមហ៊ុន។ ផ្នែកដែលនៅសល់ពីមុខជំនួញទូរគមនាគមន៍បង្កើតជាផ្នែកប្រព័ន្ធសុវត្ថិភាព។ Bosch បានពង្រីកមុខជំនួញបច្ចេកវិទ្យាកំដៅរបស់ខ្លួនតាមរយៈការទិញ Buderus AG ក្នុងឆ្នាំ 2003។ Bosch បានបោះបង់មុខជំនួញថ្មីៗផ្សេងទៀត ដូចជាវិស័យថាមពលព្រះអាទិត្យជាដើម ដែលខ្លួនបានដំឡើងក្នុងឆ្នាំ 2008។
ការមួលខ្ចៅ ជិះកង់ រក្សាសីតុណ្ហភាពត្រជាក់ និងកាច់ចង្កូតវៃឆ្លាត
ជាមួយនឹងទូរណឺវីសអគ្គិសនី IXO ដែលក្លាយជាឧបករណ៍អគ្គិសនីលក់ដាច់បំផុតទូទាំងពិភពលោកដ៏គួរឱ្យភ្ញាក់ផ្អើល Bosch បានបង្កើតមុខជំនួញថ្មីមួយក្នុងឆ្នាំ 2003 សម្រាប់ឧបករណ៍តូចស្រាលដោយប្រើថ្មអ៊ីយ៉ុងលីចូម។ វិស័យថ្មីស្រឡាងនានាក៏បានលេចឡើងផងដែរ ដូចជាគ្រឿងចលករកង់អគ្គិសនីជាដើម ក្នុងឆ្នាំ 2011។ ទន្ទឹមនឹងនោះ Bosch បានពង្រីកសកម្មភាពចាស់ៗរបស់ខ្លួន ឧទាហរណ៍ តាមការទិញដាច់នៃអតីតសម្ព័ន្ធអាជីវកម្ម ដូចជា ZF Lenksysteme និង Bosch und Siemens Hausgeräte ជាដើម ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់ពេលអនាគត ដូចជាគ្រឿងប្រើប្រាស់ក្នុងផ្ទះដែលបញ្ជាតាមបណ្ដាញ និងរថយន្តស្វ័យបើកជាដើម។
ការបើកបរស្វ័យប្រវត្តិ
ការធ្វើដំណើរដោយស្វ័យបើកបរ
ការបើកបរស្វ័យប្រវត្តិលែងគ្រាន់តែជារឿងប្រឌិតបែបវិទ្យាសាស្ត្រទៀតហើយ។ Bosch ស្រាវជ្រាវ អភិវឌ្ឍ និងតេស្តបច្ចេកវិទ្យានេះក្នុងបន្ទប់ពិសោធន៍ ក៏ដូចជាលើបណ្ដាញផ្លូវបើកលឿនអាល្លឺម៉ង និងមហាវិថីកាលីហ្វញ៉ា។ Bosch បានបង្ហោះរ៉ាដាពីចម្ងាយមួយតាំងពីឆ្នាំ 2000 មកម្ល៉េះ។ បន្ទាប់មក ប្រព័ន្ធជំនាន់បន្ទាប់អាចចាប់ហ្វ្រាំងរថយន្តដោយស្វ័យប្រវត្តិដើម្បីឈប់ និងបង្កើនល្បឿនវិញនៅក្នុងចរាចរតជាប់គ្នា។ បច្ចេកវិទ្យា និងកម្មវិធីគ្រឿងស្ទង់រីកចម្រើនបន្តទៅមុខទៀត ហើយនេះនឹងអាចប្រើបានបន្តិចម្ដងៗលើមហាវិថីក្នុងខ្ទង់ឆ្នាំ 2020 ផ្លូវជាតិខ្ទង់ឆ្នាំ 2025 និងក្នុងចរាចរទីក្រុងត្រឹមឆ្នាំ 2030។
រូបថត៖ តេស្តយានជំនិះសម្រាប់ការបើកបរស្វ័យប្រវត្តិដោយមានបំពាក់ម៉ាស៊ីនថតល្បឿនលឿនដែលបង្វិលបាន 360 ដឺក្រេ (ឆ្នាំ 2015)
ការប្រឡូកក្នុងវិស័យថ្មីៗ — IoT និងឧស្សាហកម្ម 4.0
សេវាកម្ម និងគ្រឿងប្រើប្រាស់បញ្ជាតាមអ៊ីនធឺណិតបើកផ្លូវថ្មីជាច្រើនសម្រាប់មុខជំនួញរបស់ Bosch។ ក្រៅពីផលិតផលធម្មតា នេះក៏រួមបញ្ចូលកម្មវិធី គំរូជំនួញផ្អែកតាមអ៊ីនធឺណិតថ្មីៗ និងការការពារទិន្នន័យផងដែរ។ ក្រុមហ៊ុនបានដាក់គោលបំណងផ្សំបញ្ចូលគ្នានូវវិស័យទាំងបួនក្នុងពេលយូរអង្វែង។ នេះរួមមានអ្វីគ្រប់យ៉ាងតាំងពីការបើកបរស្វ័យប្រវត្តិរហូតដល់លំនៅដ្ឋានវៃឆ្លាត និងការប្រាស្រ័យទាក់ទងស្វ័យប្រវត្តិរវាងម៉ាស៊ីនរោងចក្រ។