ត្រួសៗអំពី Bosch Group
កិច្ចការរបស់យើង
Bosch Group គឺជាក្រុមហ៊ុនដែលនាំមុខគេមួយនៅក្នុងពិភពលោកផ្នែកបច្ចេកវិទ្យា និងសេវាកម្ម។ ក្រុមហ៊ុន Bosch មានបុគ្គលិកជាង ៤០២ ៦០០នាក់នៅជុំវិញពិភពលោក ។ Bosch បានបង្កើតប្រាក់ចំណូលចំនួន ៧៨,៧ ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ២០២១។ ប្រតិបត្តិការអាជីវកម្មរបស់ Bosch ត្រូវបានបែងចែកជាបួនវិស័យផ្សេងៗគ្នាដូចជា៖ បច្ចេកវិទ្យាយាន្តជំនិះ បច្ចេកវិទ្យាឧស្សាហកម្ម ផលិតផលប្រើប្រាស់ទូទៅ និង ថាមពល និង បច្ចេកវិទ្យាសម្រាប់សំណង់អគារ។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាតភ្ជាប់តាមប្រព័ន្ទអ៊ីនធឺណេត (IoT) Bosch ផ្តល់ជូននូវបច្ចេកវិទ្យាដែលខ្លួនបង្កើតថ្មីៗសម្រាប់ ផ្ទះឆ្លាតវៃ ឧស្សាហកម្ម ៤.0 និងយានយន្តដែលអាចធ្វើការទំនាក់ទំនងគ្នាតាមប្រព័ន្ធអ៊ីនធឺណេត។ Bosch បន្តផ្តោតលើទស្សនៈវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយានជំនិះដែលកាន់តែមាននិរន្តរភាព សុវត្ថិភាព និងកាន់តែរំភើបក្នុងការប្រើប្រាស់។ Bosch ប្រើនូវជំនាញរបស់ខ្លួនក្នុងបច្ចេកវិទ្យាសេនសឺ កម្មវិធីកុំព្យូទ័រ សេវាកម្ម និងប្រព័ន្ធរក្សាទិន្នន័យលើពពកដែលតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណេតរបស់ខ្លួនផ្ទាល់ ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផល និងសេវាកម្មរួមបញ្ចូលគ្នាក្នុងកញ្ចប់តែមួយ និងពីប្រភពតែមួយ។ គោលដៅយុទ្ធសាស្ត្ររបស់ Bosch Group គឺសម្របសម្រួលឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល ជាមួយនឹងការវិវឌ្ឍន៍នៃបច្ចេកវិទ្យាដែលមានបញ្ចូលនូវបញ្ញាសិប្បនិម្មិតដោយផ្ទាល់ ឬផលិតផលដែលផលិតឡើងដោយប្រើបញ្ញាសិប្បនិម្មិត។ Bosch ជួយបង្កើនគុណភាពជីវិតនៅទូទាំងពិភពលោកតាមរយះផលិតផលរបស់ខ្លួនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ជាខ្លី Bosch បង្កើត “បច្ចេកវិទ្យានាំមុខគេសម្រាប់ជីវិត” ។
ត្រួសៗអំពី Bosch
ចំណូលបានពីការលក់ បុគ្គលិក ទីតាំង — ព័ត៌មានត្រួសៗអំពីតួលេខ និងស្លាកសញ្ញាសំខាន់ៗ
(តួលេខគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ | តួលេខគិតបង្គត់)
បុគ្គលិកទូទាំងពិភពលោកមានប្រមាណ 429,400 នាក់
ចំណូលពីការលក់សរុបមានចំនួន 91.6 ពាន់លានអឺរ៉ូ
90,100 នាក់ - មានអ្នកស្រាវជ្រាវ និង វិស្វករសរុបចំនួន
មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងក្រុមហ៊ុនតំបន់ប្រមាណ 468 ស្ថិតនៅក្នុងប្រមាណ ៦០ ប្រទេស
ប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) ក្នុងឆ្នាំ 4.8 ពាន់លានអឺរ៉ូ
7.3
៦,១ ពាន់លានអឺរ៉ូទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍
រចនាសម្ព័នភាពជាម្ចាស់ និងរចនាសម្ព័នក្រុមហ៊ុន
រចនាសម្ព័នភាពជាម្ចាស់ពិសេសរបស់ Robert Bosch GmbH ធានានូវសេរីភាពសហគ្រិនភាពរបស់ក្រុមហ៊ុនមេ Bosch Group ដែលធ្វើឱ្យក្រុមហ៊ុននេះ អាចរៀបចំផែនការក្នុងរយៈពេលវែង និងអនុវត្តការវិនិយោគសំខាន់ៗក្នុងការការពារអនាគតរបស់ខ្លួន។ ៩៤% នៃដើមទុនភាគហ៊ុនរបស់ Robert Bosch GmbH ត្រូវបានកាន់កាប់ដោយRobert Bosch Stiftung GmbH ដែលជាមូលនិធិសប្បុរសធម៌។ ភាគហ៊ុនដែលនៅសេសសល់ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Robert Bosch GmbH និងដោយសាជីវកម្មគ្រប់គ្រងដោយគ្រួសារ Bosch ។ សិទ្ធិបោះឆ្នោតភាគច្រើនត្រូវបានកាន់កាប់ដោយ Robert Bosch Industrietreuhand KG ដែលជាមូនិធិឧស្សាហកម្មមួយ។ មុខងារនៃភាពជាម្ចាស់សហគ្រាសត្រូវបានអនុវត្តដោយមូលនិធិមួយនេះ។
Robert Bosch Stiftung
ចាប់តាំងពីត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៤ មក មូលនិធិ Robert Bosch Stiftung GmbH បានបន្តប្រកាន់ខ្ជាប់នូវគោលគំនិតជួយធ្វើឲ្យសុខមាលភាពក្នុងសង្គមប្រសើរឡើង។ គោលគំនិត និងការអនុវត្តទាំងឡាយនោះរបស់មូលនិធិមួយនេះ បានជួយដោះស្រាយនូវបញ្ហាប្រឈមជាច្រើនជាបន្តបន្ទាប់។ ការផ្តល់ដំណោះស្រាយបញ្ហាទាំងនោះគឺ នៅក្នុងទម្រង់ជាសកម្មភាពរបស់ខ្លួនដោយផ្ទាល់ ឬការសហការ ក៏ដូចជាការផ្តល់ជាជំនួយជាថវិការទៅដល់អង្គភាពដទៃដើម្បីអនុវត្តគម្រោងសកម្មភាពជំនួយនោះ។ មូលនិធិនេះ ផ្គត់ផ្គង់នូវថវិការសម្រាប់សកម្មភាពរបស់ខ្លួនដោយប្រើនូវប្រាក់ចំណូលភាគលាភដែលខ្លួនទទួលបានពីភាគហ៊ុនក្នុងក្រុមហ៊ុន Robert Bosch GmbH ។
ទាក់ទងមកBosch
យើងរង់ចាំឆ្លើយសំណួរអ្នក