រំលងទៅមាតិកាមេ
ក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា
និរន្តរភាព គុណតម្លៃ និងអនុលោមភាព

ទំនួលខុសត្រូវរបស់យើង

យើងចង់លើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ទាំងនៅក្នុងជំនាន់នេះ និងជំនាន់ក្រោយ តាមរយៈសកម្មភាពរបស់យើងដែលជួយសន្សំសំចៃ ជួយដល់បរិស្ថាន និងប្រកាន់ខ្ជាប់ជាមួយនឹងទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។ យើងមានបំណងធ្វើឱ្យថាមពលកកើតឡើងវិញកាន់តែមានតម្លៃសមរម្យ ហើយបច្ចេកវិទ្យាយានយន្តកាន់តែមានសុវត្ថិភាព ប៉ះពាល់ដល់បរិស្ថានកាន់តែតិច និងសន្សំសំចៃកាន់តែច្រើន ក៏ដូចជាដើម្បីអភិវឌ្ឍនូវផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានជាច្រើនទៀត។

យុទ្ធសាស្ត្រជាក់លាក់សម្រាប់និរន្តភាពកាន់តែប្រសើរ

យុទ្ធសាស្រ្តនិរន្តភាពរបស់ Bosch គឺផ្អែកលើគោលដៅជាក់លាក់នៅក្នុងគ្រប់វិស័យដែលក្រុមហ៊ុនផ្តោតទៅលើ។ ជាច្រើនឆ្នាំមកនេះ យើងបាន និងកំពុងខិតខំ ដើម្បីសម្រេចនូវគោលដៅទាំងនោះ

ក្រាហ្វិកនៃចក្ខុវិស័យគោលដៅចីរភាពរបស់ Bosch៖ ទំហំចក្ខុវិស័យគោលដៅទាំងប្រាំមួយត្រូវបានរៀបចំជាឆកោណ។ ទំហំសកម្មភាពអាកាសធាតុរួមមានប្រធានបទ "ការកាត់បន្ថយការបំភាយឧស្ម័ន CO₂" និង "ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ"។ ទំហំទឹករួមមានប្រធានបទ "កង្វះទឹក" និង "គុណភាពទឹក"។ ទំហំសេដ្ឋកិច្ចរាងជារង្វង់រួមមានប្រធានបទនៃ "ប្រសិទ្ធភាពនៃការប្រើប្រាស់វត្ថុធាតុ" និង "ជីវិតទីពីរ"។ ទំហំនៃភាពចម្រុះពូជសាសន៍រួមមានប្រធានបទ "សមធម៌" និង "បរិយាបន្ន"។ ទំហំសិទ្ធិមនុស្សរួមមានបញ្ហានៃ "ការទទួលខុសត្រូវ" និង "តម្លាភាព"។ ទំហំសុខភាពរួមមានប្រធានបទដូចជា "សុវត្ថិភាពការងារ" និង "សារធាតុដែលបង្កការព្រួយបារម្ភ"។ នៅពាក់កណ្តាលឆកោណ វារៀបរាប់ថា "ចីរភាពទំហំថ្មីឆ្នាំ 2025"។
គោលដៅនៃចក្ខុវិស័យ “ជ្រុងថ្មីនៃចក្ខុវិស័យ៖ និរន្តរភាព2025”

និរន្តភាព ត្រូវបានកំណត់និយមន័យជាញឹកញាប់ថាជាតុល្យភាពនៃកត្តាសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ទន្ទឹមនឹងនេះ និរន្តភាពបានក្លាយទៅជាគោលគំនិតមួយដែលបានបង្កើតឡើងនៅលើទីផ្សារមូលធនដែលហៅកាត់ថា ESG (បរិស្ថាន សង្គម អភិបាលកិច្ច)។ ការយល់ដឹងដ៏ទូលំទូលាយរបស់យើងអំពីនិរន្តភាពរួមបញ្ចូលគ្នានូវវិធីសាស្រ្តទាំងពីរនេះ។ វិធីសាស្រ្ដនេះបានបង្កើតនូវទម្រង់នៃការគ្រប់គ្រងដោយនិរន្តភាពរបស់យើង និងផ្តល់ការតម្រង់ទិសច្បាស់លាស់នៅគ្រប់កម្រិត និងធានាថាសកម្មភាពរបស់យើងធ្វើឡើងប្រកបដោយប្រសិទ្ធភាព។ អាស្រ័យហេតុនេះ យើងចង់លើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះនិងអនាគត តាមរយៈការធ្វើសកម្មភាពដែលមានលក្ខណៈសន្សំសំចៃ គិតដល់បរិស្ថាន និងទំនួលខុសត្រូវចំពោះសង្គម។

ចក្ខុវិស័យគោលដៅ "ជ្រុងថ្មីនៃចក្ខុវិស័យ៖ និរន្តរភាព2025" របស់យើង បកស្រាយអំពីមហិច្ឆតានេះទៅជាគម្រោងយុទ្ធសាស្ត្រជាក់លាក់។ គោលបំណងទាំងនេះកំណត់គម្រោងការសម្រាប់សកម្មភាពរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលបានមកពីនិន្នាការសកលដែលប៉ះពាល់ដល់ក្រុមហ៊ុនរបស់យើង និងលទ្ធផលនៃការវិភាគនៃធាតុប៉ះពាល់ទាំងអស់នោះ។

ព័ត៌មានជាក់ស្តែង និងតួលេខ

បើកចំហ និងស្មោះត្រង់ ទូលំទូលាយ និងតម្លាភាព — នោះគឺជាស្តង់ដារសម្រាប់ការរាយការណ៍អំពីនិរន្តរភាពរបស់យើង។ យ៉ាងណាមិញ យើងចង់ក្លាយជាដៃគូនៅក្នុងសង្គមដែលមិនត្រឹមតែទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងគួរឱ្យទុកចិត្តផងដែរ។

របាយការណ៍ចីរភាពរបស់ Bosch

របាយការណ៍និរន្តរភាពបច្ចុប្បន្ន

តាមរយៈសៀវភៅព័ត៌មានជាក់ស្តែងប្រចាំឆ្នាំរបស់យើង យើងធ្វើសកម្មភាពរបស់យើងប្រកបដោយតម្លាភាព — ទូលំទូលាយ និងប្រៀបធៀបបានដោយអនុលោមតាមគោលការណ៍ណែនាំរបស់ Global Reporting Initiative (គំនិតផ្តួចផ្តើមនៃការរាយការណ៍ជាសកល)។

គុណតម្លៃរបស់យើង៖ អ្វីដែលយើងផ្អែកលើ

គុណតម្លៃរបស់យើងឆ្លុះបញ្ចាំងពីរបៀបដែលយើងធ្វើជំនួញ ដែលប្រកបដោយវិជ្ជាជីវ និងសីលធម៌ខ្ពស់ ក្នុងការធ្វើការជាមួយដៃគូពានិជ្ជកម្ម វិនិយោគិន បុគ្គលិក និងសង្គមទាំងមូល។​

អនាគត និងការផ្តោតលើលទ្ធផល

យើងផ្តោតលើលទ្ធផល និងការធានាអនាគតរបស់យើង។ ហើយវាក៏បានបង្កើតនូវមូលដ្ឋានយ៉ាងមាំមួនសម្រាប់យុទ្ធនាការសង្គមរបស់ក្រុមហ៊ុន និងមូលដ្ឋានគ្រឹះ។

ទំនួលខុសត្រូវ និង និរន្តរភាព

យើងអនុវត្តដោយប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវសម្រាប់អត្ថប្រយោជន៍របស់សង្គម និងបរិស្ថាន។

ការចាប់ផ្តើម និងការប្តេជ្ញា

យើងធ្វើការចាប់ផ្តើមដោយខ្លួនឯង ជាមួយទំនួលខុសត្រូវក្នុងអាជីវកម្ម និងបន្តគោលដៅរបស់យើងជាមួយការប្តេជ្ញាយ៉ាងមុតមាំ។

ការបើកចិត្ត និង ទំនុកចិត្ត

យើងធ្វើការនិងសហការគ្នាក្នុងស្មារតីជឿជាក់ និងទំនាក់ទំនងគ្នាដោយបើកចំហរ។

តម្លារភាប និង ការគោរព

យើងអនុវត្តការងារយ៉ាងមានតម្លាភាព និងដោយការគោរពជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្មរបស់យើង ហើយវាជាគោលដៅជោគជ័យរបសយើង។

ទំនុកចិត្ត ការជឿជាក់ និងច្បាប់

យើងសន្យារថាអ្វីដែលយើងផ្តល់អោយ ទទួលយកកិច្ចព្រមព្រៀង បានធ្វើឡើងត្រឹមត្រូវតាមច្បាប់គ្រប់ប្រត្តិបត្តិការជីវកម្មទាំងអស់របស់យើង។

ភាពចម្រុះ សមភាព និងការចូលរួម

យើងសូមកោតសរសើរ និងលើកទឹកចិត្តភាពចម្រុះ សមភាព និងការចូលរួមសម្រាប់ការផ្តល់អត្ថប្រយោជន៍ដែលនាំមក ហើយនេះជាអ្វីដែលមានអត្ថប្រយោជន៍សម្រាប់ភាពជ័យរបស់យើង។

គំនូររបស់ Robert Bosch

របៀបធ្វើជំនួញដែលស្មោះត្រង់ និងត្រឹមត្រូវនឹងនាំឱ្យមានផលចំណេញបំផុតក្នុងរយៈពេលវែង។

Robert Bosch ឆ្នាំ 1921
 ក្រុមមនុស្សទំនាក់ទំនងជុំវិញពាក្យគ្រឿងប្រកាស “Be #LikeABosch” ។

Be #LikeABosch

សកម្មភាពទាំងអស់របស់យើងត្រូវបានកំណត់ដោយគោលបំណងតែមួយគត់៖ “បច្ចេកវិទ្យាឈានមុខសម្រាប់ជីវិត”។ វាផ្តល់អត្ថន័យដល់ការរស់នៅរបស់យើង និងជំរុញឱ្យយើងបង្កើតដំណោះស្រាយច្បាស់លាស់, បង្កើនគុណភាពជីវិត, និងជួយរក្សាសម្បត្តិធម្មជាតិ។ បេសកកម្មរបស់យើង “Be #LikeABosch” ពិពណ៌នាអំពីការប្តេជ្ញាចិត្ត, យុទ្ធសាស្ត្រ, និងវិធីសាស្ត្ររបស់យើង, បង្ហាញពីរបៀបដែលយើងអនុវត្តក្នុងការតាមដានគោលដៅរបស់យើង។ យើងអនុវត្តផ្អែកលើតម្លៃមូលដ្ឋានរបស់យើង, ដែលបានរៀបចំវប្បធម៌ក្នុងក្រុមហ៊ុនរបស់យើងសម្រាប់រយៈពេលជាច្រើនទសវត្សរ៍។

ផ្នែកអនុលោមភាព —លើសពីព្រំដែនសាជីវកម្ម

ផ្នែកអនុលោមភាពសំដៅទៅលើការអនុលោមតាមលក្ខខណ្ឌតម្រូវផ្លូវច្បាប់ និងគោលការណ៍ណែនាំរបស់ក្រុមហ៊ុន។ នៅឯ Bosch នេះគឺជាផ្នែកសំខាន់មួយនៃគុណតម្លៃសាជីវកម្មរបស់យើង។ ជាចុងក្រោយ យើងបានកំណត់យ៉ាងច្បាស់នូវជំហររបស់យើងលើលក្ខខណ្ឌតម្រូវផ្លូវច្បាប់ និងបញ្ហាក្រមសីលធម៌នៅក្នុងក្រមប្រតិបត្តិអាជីវកម្មដែលពាក់ព័ន្ធជាសកលរបស់យើង។ រួមជាមួយនឹងគុណតម្លៃរបស់ Bosch វាផ្តល់នូវមូលដ្ឋានគ្រឹះមួយដែលយើងជឿជាក់ថាជាគន្លឹះនៃភាពជោគជ័យអាជីវកម្មរបស់ Bosch។ ហើយដោយសារការប្រតិបត្តិប្រកបដោយទំនួលខុសត្រូវ និងស្របច្បាប់មានសារៈសំខាន់លើសពីព្រំដែនក្រុមហ៊ុន យើងបានបង្កើតការរំពឹងទុករបស់យើងចំពោះដៃគូអាជីវកម្មរបស់យើងនៅក្នុងក្រមប្រតិបត្តិដែលត្រូវគ្នា។

លោកបណ្ឌិត Stefan Hartung
លោកបណ្ឌិត Stefan Hartung ប្រធានក្រុមប្រឹក្សាភិបាល
ក្រមប្រតិបត្តិ​អាជីវកម្ម

ក្រមប្រតិបត្តិ​អាជីវកម្ម

ក្រមប្រតិបត្តិ​អាជីវកម្មសម្រាប់ដៃគូអាជីវកម្ម

ក្រមប្រតិបត្តិ​អាជីវកម្មសម្រាប់ដៃគូអាជីវកម្ម

ប្រព័ន្ធគ្រប់គ្រងផ្នែកអនុលោមភាពនៃក្រុមហ៊ុនទាំងមូល

ប្រព័ន្ធគ្រប់គ្រងផ្នែកអនុលោមភាពរបស់ Bosch ផ្តល់នូវក្របខណ្ឌនៃកិច្ចសន្យានៅទូទាំងពិភពលោកសម្រាប់ការលើកកម្ពស់ក្រមប្រតិបត្តិស្របច្បាប់ និងដើរតួនាទីកាត់បន្ថយហានិភ័យនៃផ្នែកអនុលោមភាព។ ប្រព័ន្ធនេះផ្តល់នូវមូលដ្ឋានសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃលក្ខខណ្ឌតម្រូវផ្នែកខាងក្រៅ និងផ្នែកខាងក្នុង និងកំណត់លក្ខខណ្ឌតម្រូវអប្បបរមាសម្រាប់ដំណើរការផ្នែកពាក់ព័ន្ធនៃផ្នែកអនុលោមភាព។ ទាំងនេះរួមបញ្ចូលវិធានការបង្ការ និងគ្រប់គ្រងផ្សេងៗ ក៏ដូចជាប្រព័ន្ធរាយការណ៍ព័ត៌មានផ្ទៃក្នុងរបស់ Bosch ផងដែរ។ សហការី ដៃគូអាជីវកម្ម និងភាគីទីបីអាចប្រើប្រាស់ប្រព័ន្ធនេះគ្រប់ពេល ដើម្បីរាយការណ៍ពីភាពមិនអនុលោមតាម ដោយមិនបញ្ចេញឈ្មោះ ប្រសិនបើពួកគេមិនចង់។

សំណួរគេច្រើនសួរ

អនុលោមភាពមានន័យថាប្រតិបត្តិតាមច្បាប់ និងបញ្ញត្តិក្រុមហ៊ុន។ ពោលគឺថា គ្រប់សកម្មភាពជំនួញទាំងអស់របស់ Bosch Group និងបុគ្គលិកក្រុមហ៊ុនត្រូវតែអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ក្រមសីលធម៌ជំនួញ រួមជាមួយគោលការណ៍ណែនាំ និងសេចក្ដីបង្គាប់រួមដែលមាន ទាក់ទិននឹងប្រធានបទនេះក្នុងទម្រង់ណាមួយ (“គោលការណ៍អនុលោមភាព”)។

ប្រធានបទអនុលោមភាពគឺជាប្រធានបទដែលជាប់ពាក់ព័ន្ធគ្រប់បុគ្គលិកទាំងអស់ ដោយអ្នកគ្រប់គ្នារងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ពេលមានការបំពាន៖ មួយផ្នែកគឺថា ការបំពានច្បាប់អាចនាំឱ្យមានការកាត់ទោសព្រហ្មទណ្ឌ អាស្រ័យទៅតាមកម្រិតធ្ងន់ស្រាល។ ម្យ៉ាងវិញទៀតគឺថា ការបំពានគោលការណ៍អនុលោមភាពអាចប៉ះពាល់ដល់ប្រាក់កាសក្រុមហ៊ុន ក៏ដូចជាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ។ ជាលទ្ធផល ប្រសិទ្ធភាពជំនួញក្នុងក្រុមហ៊ុនធ្លាក់ចុះ ហើយនាំឱ្យប៉ះពាល់ដល់ភាពជោគជ័យ។ អនុលោមភាពក៏ពាក់ព័ន្ធនឹងទំនាក់ទំនងជំនួញផងដែរ រវាង Bosch និងភាគីទីបី៖ Bosch មិនចង់ពាក់ព័ន្ធក្នុងរឿងបំពានគោលការណ៍អនុលោមភាពរបស់ភាគីផ្សេងទេ។

នេះអាស្រ័យលើបុគ្គលិកទាំងអស់ក្នុងការរាយការណ៍អំពីការបំពានគោលការណ៍អនុលោមភាពដែលអាចមាន ហើយតាមរយៈនេះ ជួយបន្ថយផលវិបាកនៃការបំពានបែបនេះ និងបង្ការការប្រព្រឹត្តខុសស្រដៀងគ្នាកុំឱ្យកើតមានឡើងទៀតក្នុងពេលអនាគត។ នេះក៏អនុវត្តទៅលើដៃគូជំនួញ និងភាគីទីបីផងដែរ។

• គ្រប់បុគ្គលិកទាំងអស់ ដោយរួមបញ្ចូលទាំងអ្នកចុះកម្មសិក្សា និងនិស្សិតថ្នាក់បណ្ឌិត

• បុគ្គលិកជួលក្រៅ ដូចជាកម្មករម៉ៅការបន្ត ឬសហជីពដែលធ្វើការឱ្យអ្នកផ្ដល់សេវាខាងក្រៅ

• គ្រប់ដៃគូជំនួញដូចជាអ្នកផ្គត់ផ្គង់ អតិថិជន ឬដៃគូបណ្ដាក់ទុនរួមគ្នា

• គ្រប់ភាគីទីបីទាំងឡាយ

ជាការសំខាន់ ត្រូវរាយការណ៍ពីបញ្ហាណាដែលចង្អុលបង្ហាញថាមានការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដូចជាការលួច ការក្លែងបន្លំ ឬការសូកប៉ាន់ជាដើម ឬក៏ថាមានការបំពានច្បាប់ ឬបញ្ញត្តិផ្ទៃក្នុងរបស់ក្រុមហ៊ុនជាយថាក្រម ដូចជាការមិនអនុលោមតាមបទដ្ឋានគុណភាព ឬសុវត្ថិភាព ឬតាមក្រមសីលធម៌ជំនួញដោយចេតនា និងបន្តជាប់។

គួរ។ មន្ត្រីអនុលោមភាពទទួលខុសត្រូវធ្វើការស៊ើបអង្កេត ប្រមូលភស្តុតាងដែលនឹងប្រើក្នុងតុលាការ និងរៀបចំនីតិវិធីទាំងឡាយដែលចាំបាច់។ ពួកគេទទួលបានជំនួយគាំទ្រពីអ្នកជំនាញនៅនាយកដ្ឋានអ្នកឯកទេសដែលទទួលបានការបណ្ដុះបណ្ដាលចាំបាច់ និងអាជ្ញាធរពាក់ព័ន្ធ។

អ្នករាយការណ៍អំពីបញ្ហាអនុលោមភាពដែលអាចកើតមាន ទៅតាមអ្វីដែលខ្លួនដឹង និងដោយស្មោះត្រង់ មិនចាំបាច់ភ័យខ្លាចត្រូវទទួលគុណវិបត្តិពីក្រុមហ៊ុនដោយសារទង្វើរបស់ខ្លួនទេ។

បាន អ្នកអាចរាយការណ៍ដោយមិនបញ្ចេញអត្តសញ្ញាណតាមបណ្ដាញទាក់ទងភ្លាមៗរបស់ Bosch អំពីរឿងអនុលោមភាពបាន។ យើងអាចរៀបចំបង្កើតប្រអប់សារសុវត្ថិភាពមួយក្នុងបណ្ដាញទាក់ទងភ្លាមៗ ដើម្បីឱ្យទាក់ទងជាមួយមន្ត្រីអនុលោមភាពដែលទទួលខុសត្រូវ ដោយមិនបញ្ចេញអត្តសញ្ញាណ។

មន្ត្រីអនុលោមភាពទទួលខុសត្រូវក្នុងការដំណើរការការស៊ើបអង្កេតទៅលើការបំពានដែលបានរាយការណ៍ និងធានាថា បញ្ហាត្រូវបានដោះស្រាយត្រឹមត្រូវ (បើចាំបាច់ ទទួលជំនួយគាំទ្រពីនាយកដ្ឋានអ្នកឯកទេស Bosch ឬអ្នកឯកទេសខាងក្រៅ)។

រាល់ការរាយការណ៍អំពីការបំពានដែលអាចមាន ក៏ដូចជាវិធានការដែលនឹងធ្វើជាបន្តបន្ទាប់ ត្រូវតែចងក្រងជាឯកសារដោយមន្ត្រីអនុលោមភាព។ ដោយពិចារណាទៅលើប្រយោជន៍ផ្លូវច្បាប់់នៃភាគីពាក់ព័ន្ធ អ្នករាយការណ៍អំពីបញ្ហានេះអាចសាកសួរអំពីស្ថានភាពនៃការស៊ើបអង្កេតបាន។ ប្រសិនបើការស៊ើបអង្កេតលើបញ្ហាមួយត្រូវបានលុបចោល ដោយសាររកមិនឃើញមានការប្រព្រឹត្តិខុសដែលពាក់ព័ន្ធ អ្នកដែលពាក់ព័ន្ធនឹងទទួលបានការជូនដំណឹងតាមនោះ ឱ្យតែពួកគេទទួលបានការស្នើឱ្យបញ្ចេញមតិក្នុងពេលស៊ើបអង្កេត ឬត្រូវបានស្នើសុំព័ត៌មានបែបនេះ។

ជាធម្មតា ការរាយការណ៍អំពីការបំពានលើអនុលោមភាពដែលអាចមាននឹងពាក់ព័ន្ធទៅដល់ការបើកបង្ហាញទិន្នន័យផ្ទាល់ខ្លួន។ ហេតុនេះហើយ ការទទួល និងដំណើរការនៃការរាយការណ៍ទាំងនេះតម្រូវឱ្យអ្នកដែលរាយការណ៍បញ្ជាក់ថា ពួកគេទទួលជ្រាបអំពីសិទ្ធិរបស់ខ្លួនក្រោមច្បាប់ឯកជនភាពទិន្នន័យ និងយល់ព្រមឱ្យប្រើទិន្នន័យផ្ទាល់ខ្លួនក្នុងពេលស៊ើបអង្កេតទាក់ទិននឹងរឿងអនុលោមភាព។ ក្នុងករណីដែលរាយការណ៍ដោយមិនបញ្ចេញអត្តសញ្ញាណ មិនមានអនុវត្តលក្ខខណ្ឌតម្រូវនេះទេ។

ទាក់ទងមកBosch

យើងរង់ចាំឆ្លើយសំណួរអ្នក